|

វិស័យជលផលរបស់កម្ពុជា ស្ទុះឡើងមួយកម្រិតទៀត បន្ទាប់ពីផលិតផលសត្វព្រៃរបស់កម្ពុជាទទួលការអនុញ្ញាតជាផ្លូវការ ដើម្បីនាំចេញទៅកាន់ប្រទេសចិន


យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋបាលទូទៅគយនៃប្រទេសចិន ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស ដែលបង្ហាញថាផលិតផលសត្វព្រៃកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ នេះមានន័យថាផលិតផលសត្វព្រៃរបស់កម្ពុជាឥឡូវអាចនាំចេញទៅប្រទេសចិនបានហើយ។

ក្រុមហ៊ុនកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលសត្វព្រៃទៅកាន់ប្រទេសចិនរួមមាន Kim Chou Co Ltd Import Export and International Transportation។ ក្រុមហ៊ុនទាំងនេះ ត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលសត្វព្រៃកម្ពុជាចំនួន ១២ប្រភេទទៅកាន់ប្រទេសចិន រួមមានបង្គាព្រៃ ត្រីព្រៃ អន្ទង់ព្រៃ និងខ្យងទន្លេព្រៃជាដើម។

វាគឺជាជោគជ័យថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ហើយការនាំចេញផលិតផលសត្វព្រៃរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលខាងមុខ មិនត្រឹមតែជួយជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់កសិករយើង។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីពីការត្រួតពិនិត្យ ការដាក់ឱ្យនៅដាច់ពីគេ និងតម្រូវការអនាម័យបសុពេទ្យសម្រាប់ការនាំចេញផលិតផលសត្វព្រៃពីកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។

ប្រភព: China daily