សិស្សានិសិស្សនៅតំបន់ហ្គាហ្សា តស៊ូរៀននៅក្នុងតង់ បើទោះបីសាលារៀន និងសាកលវិទ្យាល័យរបស់ពួកគេត្រូវបានបំផ្លាញ


បន្ទាប់ពីសាលារៀន និងសាកលវិទ្យាល័យរបស់ពួកគេត្រូវបានបិទ ខូចខាត ឬ បំផ្លាញនៅក្នុងសង្គ្រាមជាងប្រាំពីរខែ ហ្គាហ្សាន (ប្រជាជននៅតំបន់ហ្គាហ្សា) កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលពួកគេអាចធ្វើបាន ដើម្បីចាប់ផ្តើមការសិក្សាឡើងវិញ។

លោក Asmaa al-Astal គ្រូបង្រៀនស្ម័គ្រចិត្តនៅសាលាតង់ក្បែរឆ្នេរសមុទ្រក្នុងទីក្រុង al-Mawasi ដែលបានបើកកាលពីចុងខែមេសា បាននិយាយថា “យើងកំពុងទទួលសិស្សជាបន្តបន្ទាប់ ខណៈដែលសិស្សមួយចំនួនធំនៅតែរង់ចាំ ដើមុបីបានចូលសិក្សាវិញ” ។ លោកបាននិយាយថា ជំនួសឱ្យការអនុញ្ញាតឱ្យក្មេងៗបាត់បង់ការសិក្សាពេញមួយឆ្នាំ ក្នុងខណៈដែលពួកគេប្រឈមនឹងគ្រោះថ្នាក់នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល “យើងនឹងនៅជាមួយពួកគេ យើងនឹងនាំពួកគេមកទីនេះ ហើយយើងនឹងបង្រៀនពួកគេ”។

Gazans ភ័យខ្លាចជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានធ្វើឱ្យខូចខាតដល់ប្រព័ន្ធអប់រំរបស់ពួកគេណាស់ ព្រោះវាជាប្រភពនៃក្តីសង្ឃឹម និងអនាគតប្រទរសជាតិ។ ហ្គាហ្សា និងតំបន់ West Bank មានកម្រិតអក្ខរកម្មខ្ពស់ជាអន្តរជាតិ ប៉ុន្តែការបិទផ្លូវរបស់អ៊ីស្រាអែលនៃតំបន់ឆ្នេរប៉ាឡេស្ទីន និងជម្លោះជាបន្តបន្ទាប់បានធ្វើឱ្យការអប់រំមានភាពផុយស្រួយ និងមិនសូវមានធនធាន។

ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា សាលារៀនត្រូវបានទម្លាក់គ្រាប់បែក ឬប្រែក្លាយទៅជាជម្រកសម្រាប់ជនភៀសខ្លួន ដែលធ្វើឱ្យកុមារដែលមានអាយុត្រូវចូលសាលាប្រមាណ ៦២៥,០០០ នាក់នៅហ្គាហ្សាមិនអាចចូលរៀនបាន។ យោងតាមទិន្នន័យផ្លូវការរបស់ប៉ាឡេស្ទីន បានឱ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សាទាំង ១២ របស់ហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាត ធ្វើឱ្យសិស្សជិត ៩០,០០០ នាក់ជាប់គាំង ហើយគ្រូបង្រៀន និងនិស្សិតជាង ៣៥០ នាក់ត្រូវបានសម្លាប់ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ប៉ាឡេស្ទីន។

លោក Fahid Al-Hadad ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ Al Aqsa និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យអ៊ីស្លាមហ្គាហ្សា (IUG) បាននិយាយថា គាត់សង្ឃឹមថានឹងចាប់ផ្តើមបង្រៀនម្តងទៀត ទោះបីជាគាត់បានបាត់បង់សៀវភៅ និងឯកសារដែលប្រមូលផ្តុំជាងមួយទសវត្សរ៍ក៏ដោយ នៅពេលដែលផ្ទះរបស់លោកនៅទីក្រុង Gaza ត្រូវបានបំផ្លាញ។ លោកបាននិយាយថា ការបង្រៀនតាមអ៊ីនធឺណិតនឹងមានភាពស្មុគស្មាញដោយសារអ៊ីនធឺណិតខ្សោយ ប៉ុន្តែយ៉ាងហោចណាស់អាចអនុញ្ញាតឱ្យសិស្សបញ្ចប់សញ្ញាបត្ររបស់ពួកគេបាន។

ប្រជាជន Gazans រាប់ម៉ឺននាក់ដែលបានឆ្លងដែនទៅអេហ្ស៊ីបក៏ប្រឈមនឹងបញ្ហានេះដែរ។ ទោះបីជាពួកគេរស់នៅក្នុងសុវត្ថិភាពក៏ដោយ ក៏ពួកគេខ្វះខាតឯកសារដើម្បីចុះឈ្មោះកូនរបស់ពួកគេនៅក្នុងសាលារៀន ដូច្នេះអ្នកខ្លះបានចុះឈ្មោះសម្រាប់ការរៀនពីចម្ងាយដែលផ្តល់ជូនពី West Bank ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនមានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែស្ថិតក្រោមការកាន់កាប់របស់យោធាអ៊ីស្រាអែល។

ស្ថានទូតប៉ាឡេស្ទីននៅទីក្រុងគែរ គ្រោងនឹងត្រួតពិនិត្យការប្រឡងបញ្ចប់ឆ្នាំសម្រាប់សិស្សវិទ្យាល័យចំនួន ៨០០នាក់។ តំបន់ហ្គាហ្សាភាគខាងត្បូង ជាកន្លែងដែលមនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិងកំពុងរៀបចំសកម្មភាពកម្សាន្តដូចជាការច្រៀង និងរាំជាមួយនឹងការសិក្សាជាមូលដ្ឋានមួយចំនួន។ UNICEF គ្រោងនឹងបង្កើតតង់ចំនួន ៥០ ដែលកុមារ ៦,០០០ នាក់នឹងអាចចូលរៀនក្នុង ៣ វេនប្រចាំថ្ងៃ។

លោក Wesam Amer ព្រឹទ្ធបុរសនៃមហាវិទ្យាល័យទំនាក់ទំនង និងភាសានៅសាកលវិទ្យាល័យ Gaza បាននិយាយថា ទោះបីជាការបង្រៀនតាមអ៊ីនធឺណិតអាចជាដំណោះស្រាយបណ្តោះអាសន្នក៏ដោយ ក៏វាមិនអាចផ្តល់នូវការរៀនរូបវិទ្យា ឬជាក់ស្តែងដែលត្រូវការសម្រាប់មុខវិជ្ជាដូចជាថ្នាំពេទ្យ និងវិស្វកម្មនោះទេ។ បញ្ហាប្រឈមក្រោយសង្រ្គាម គឺមិនត្រឹមតែអំពីហេដ្ឋារចនាសម្ព័ន្ធ អគារសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែអ្នកសិក្សារាប់សិបនាក់ នឹងត្រូវបានសម្លាប់នៅក្នុងសង្រ្គាម។

អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ៧២.៥% នៃសាលារៀននៅហ្គាហ្សា នឹងត្រូវការការកសាងឡើងវិញ។ យ៉ាងណាមិញ សុខភាពផ្លូវចិត្តកុមារ ក៏ជាបញ្ហាចម្បងមួយដែរសម្រាប់កុមារ ថោយហេតុថា តើពួកគេនឹង មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការត្រលប់ទៅសាលារៀនដែលអាចត្រូវបានទម្លាក់គ្រាប់បែកដូចភ្លៀងរលឹមនោះដែរឬទេ?

ប្រភព៖ Reuters