|

ក្នុងរយៈពេល៦៤ឆ្នាំមកនេះ តើប្រទេសណាដែលដណ្ដើមបានមេដាយស៊ីហ្គេមច្រើនជាងគេ?


ព្រឹត្តិការណ៍ស៊ីហ្គេម បាននឹងកំពុងប្រព្រឹត្តទៅលើទឹកដីនៃប្រទេសកម្ពុជា ដែលមានកីឡាករ និងគណៈប្រតិភូកីឡាចូលរួមប្រមាណ ៧០០០នាក់ មកពី ១១ប្រទេស។ ក្នុងនាមជាម្ចាស់នាផ្ទះនេះ កម្ពុជាបានត្រៀមមេដាយសរុបចំនួន ៥១៥១ ក្នុងនោះមានទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសារចំនួន ៣៧ប្រភេទ។

គិតមកទល់ឆ្នាំ២០២៣ ស៊ីហ្គេមបានរៀបចំចំនួន ៣១លើករួចមកហើយ។ ក្នុងរយៈពេល ៦៤ឆ្នាំ រាប់ចាប់តាំងពីប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ១៩៥៩ មក តើប្រទេសណាដែលបានឈ្នះមេដាយច្រើនជាងគេ?

ខាងក្រោមនេះជាប្រទេស ដែលបានឈ្នះមេដាយច្រើនជាងគេពីស៊ីហ្គេម(គិតត្រឹមការប្រកួតស៊ីហ្គេមលើកចុងក្រោយក្នុងឆ្នាំ២០២១ ដែលវៀតណាមជាម្ចាស់ផ្ទះ)៖

១. ប្រទេសថៃ ទទួលបានមេដាយសរុបចំនួន ៦,៤៧២គ្រឿង
២. ប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយសរុបចំនួន ៥,៥៥០គ្រឿង
៣. ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយសរុបចំនួន ៤,៤៣៥គ្រឿង
៤. ប្រទេសហ្វីលីពីន ទទួលបានមេដាយសរុបចំនួន ៣,៩៦៩គ្រឿង
៥. ប្រទេសសិង្ហបុរី ទទួលបានមេដាយសរុបចំនួន ៣,៤៧៨គ្រឿង
៦. ប្រទេសវៀតណាម ទទួលបានមេដាយសរុបចំនួន ៣,២៣២គ្រឿង
៧. ប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយសរុបចំនួន ២,៣៥៩គ្រឿង
៨. ប្រទេសឡាវ ទទួលបានមេដាយសរុបចំនួន ៥២៣គ្រឿង
៩. ប្រទេសកម្ពុជា ទទួលបានមេដាយសរុបចំនួន ៥០៥គ្រឿង
១០. ប្រទេសប៊្រុយណេ ទទួលបានមេដាយសរុបចំនួន ២៣៥គ្រឿង
១១. ប្រទេសទីម័រ ទទួលបានមេដាយសរុបចំនួន ៤០គ្រឿង

ដោយឡែក សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នេះ ការប្រកួតបាននឹងកំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ដោយអត្តពលិកមកពីបណ្ដាប្រទេសជាសមាជិកនីមួយៗដណ្ដើមបានមេដាយជាច្រើន ក្នុងនោះគិតត្រឹមម៉ោង ១៤:១៧នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ប្រទេសដែលដណ្ដើមបានមេដាយច្រើនជាងគេគឺ៖

១. ប្រទេសវៀតណាម ទទួលបានមេដាយចំនួន ២២៨គ្រឿង
២. ប្រទេសថៃ ទទួលបានមេដាយចំនួន ១៨០គ្រឿង
៣. ប្រទេសកម្ពុជា ទទួលបានមេដាយចំនួន ១៧១គ្រឿង
៤. ប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយចំនួន ១៥៨គ្រឿង
៥. ប្រទេសសិង្ហបុរី ទទួលបានមេដាយចំនួន ១០៨គ្រឿង
៦. ប្រទេសហ្វីលីពីន ទទួលបានមេដាយចំនួន ១៦២គ្រឿង
៧. ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយចំនួន ១២៧គ្រឿង
៨. ប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយចំនួន ៧៣គ្រឿង
៩. ប្រទេសឡាវ ទទួលបានមេដាយចំនួន ៦៦គ្រឿង
១០. ប្រទេសប៊្រុយណេ ទទួលបានមេដាយចំនួន ៨គ្រឿង
១១. ប្រទេសទីម័រ ទទួលបានមេដាយចំនួន ២គ្រឿង៕

Source: PHKASLA PARTNER