| |

សម្ដេច ហ៊ុន សែន ព្រមានបរទេសថាកុំសាងកំហុសទី៣ លើកម្ពុជា


នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

នាឱកាសនោះ សម្ដេចមានប្រសាសន៍រំលឹកឡើងអំពីបរទេសដែលតែងសាងកំហុសលើកម្ពុជាកន្លងមក។ កំហុសទី១ គឺការតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ ទម្លាក់ព្រះបាទនរោត្តម សីហនុ ហើយធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។ កំហុសទី២ គឺគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិ។

ផ្សារភ្ជាប់ជាមួយគ្នានេះ សម្ដេច បានផ្ញើសារព្រមានទៅកាន់បរទេសថា «កុំធ្វើកំហុសទី៣ នៅលើប្រទេសរបស់ខ្ញុំ»។ នេះជារឿងអកុសល ប៉ុន្តែជាមួយគ្នានេះ ក៏បានបង្ហាញពីសមត្ថភាពដោះស្រាយបញ្ហារបស់កម្ពុជា ស្របពេលដែលជំនួយអភិវឌ្ឍមិនត្រូវបានផ្ដល់ឲ្យ ប៉ុន្តែទណ្ឌកម្មរបស់បរទេសគ្មានប្រសិទ្ធភាពនោះទេ ព្រោះមិនអាចរារាំងនូវការខិតខំរបស់ប្រជាជាតិកម្ពុជា ដើម្បីស្ទុះងើបឡើងវិញនោះទេ។ នេះដោយយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេច។

យ៉ាងណាមិញ បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើន យើងទទួលបាននូវគ្រូបង្រៀនច្រើនសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងនោះ ស្ថានភាពដ៏ប្រសើរនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាល ឬក្រសួងអប់រំនោះទេ តែជារួមគ្នាដើម្បីការរីកចម្រើននៃប្រព័ន្ធអប់រំនៅកម្ពុជា។

សូមជម្រាបថាគរុសិស្ស គរុ និ ស្សិ ត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបាន ជ័យ លាភីនាឱកាសនេះ មានចំនួនសរុប ២,៣៨៤នាក់ នារី ១,០៦៧នាក់ បានបញ្ចប់ ការ សិក្សា កាលពីឆ្នាំសិក្សា២០២០, ២០២១ និង ២០ ២២ កន្លងទៅនេះ។ ជ័យលាភីនេះរួមមាន៖ អធិការអប់រំ ៦៦នាក់ នារី ១២នាក់, និស្សិតថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តម បណ្តុះ បណ្តាល តាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២,០០៥នាក់ នារី ៩៣៧នាក់, គ្រូបង្រៀន កម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦ នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលា មធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។