|

ឯកឧត្តមមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្តេជ្ញាកែប្រែមុខមាត់វិស័យអប់រំកាន់តែមានគុណភាព


នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យស្ថានភាពអប់រំ ព្រមទាំងបានជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានប្តេជ្ញាកែប្រែមុខមាត់វិស័យអប់រំឱ្យកាន់តែមានគុណភាព ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទទួលបានការអប់រំទាំងចំណេះដឹង បំណិនសម្បទា និងចរិយាសម្បទា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញចែកកុំព្យូទ័របន្ទះដែលផ្តល់ជូនដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ដើម្បីជួយជំរុញដល់ការអប់រំបែបឌីជីថលសរុបចំនួន១៤គ្រឿង ព្រមទាំងបានចែកសម្ភារៈប្រើប្រាស់ជូនដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូផងដែរ៕

ប្រភព: MoEYS Cambodia