|

ជាធម្មតា Samsung តែងបង្ហាញ Galaxy Note​ របស់ខ្លួនក្នុងខែសីហារៀងរាល់ឆ្នាំ ចុះឆ្នាំនេះ?


ម៉ូដែល Samsung Galaxy Note 20 and Galaxy Note 20 Plus នឹងត្រូវក្រុមហ៊ុន Samsung នាំមកជួបប្រិយមិត្តជាអតិថិជននាពេលឆាប់ៗនេះ។ ដោយឡែកចំពោះម៉ូដែល Galaxy Note 20+ មិនទាន់មានប្រភពណាមួយបានបង្ហាញអំពី Spec របស់វាឡើយ។ នេះបើតាមគេហទំព័រ tomsguide បានចុះផ្សាយកាលពីម្សិលមិញនេះ។គេហទំព័រខាងលើបានបន្ថែមថា ជាធម្មតាក្រុមហ៊ុន Samsung ខ្លួនឯងតែងដាក់បង្ហាញនូវម៉ូដែល Galaxy Note​ របស់ខ្លួនជាផ្លូវការក្នុងខែសីហា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ (CoVID-19) ការបង្ហាញនូវម៉ូដែលថ្មីនេះ អាចនឹងមានការពន្យារពេល ហើយចំពោះកាលបរិច្ឆេទជាក់លាក់ ក៏មិនទាន់មានការបញ្ជាក់ឲ្យច្បាស់ជូនប្រិយមិត្តជាអតិថិជនដែរ៕

រូបភាព៖ Photo by Mark Chan on Unsplash

ព័ត៌មានលម្អិត៖ https://www.tomsguide.com/…/samsung-galaxy-note-20…