|

ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាស្រុកអូររាំងឪ


ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ សមាជិក សមាជិកា រួមគ្នាផ្តួចផ្តើម និងចុះដាំផ្កាស្បៃរឿងចំនួន១លានដើម នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ផ្កាស្បៃរឿង១លានដើមនេះ នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយមានការចូលរួម ពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សសយក និងប្រជាពលរដ្ឋ ចំនួន ជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត ។

ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើមនេះ គឺជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត ផ្ទាល់ ដែលជាអំណោយដ៏ពិសិដ្ឋដែលឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និង បង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសឹទិ្ធ និងជាទីសក្តារៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង៕

ប្រភព៖ ក្រសួងបរិស្ថាន