| | |

អបអរសាទរ! ក្រុមសិល្បៈកម្ពុជានៃនាយកដ្ឋានសិល្បៈទស្សនីយភាពទទួលបានមេដាយចំនួនពីរ ក្នុងការប្រកួតប្រជែងមហោស្រពតន្ត្រីអាស៊ាន


យោងតាមការចេញផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា សិល្ប:កម្ពុជា នៃ នាយកដ្ឋាន សិល្បទស្សនីយភាព បាន ទទួល មេដាយ ចំនួន ពីរ ក្នុង នោះ មេដាយ មាស មួយ និង មេដាយ ប្រាក់ មួយ និង ប័ណ្ណ សរសើរ ចំនួនមួយ ក្នុង ការ ប្រកួតប្រជែង មហោស្រព តន្ត្រី អាស៊ាន ឆ្នាំ ២០២២ ដែល បាន ធ្វើ ឡេីង ពី ថ្ងៃ ទី ១៩ ដល់២៤ ខែ ធ្នូ ឆ្នាំ ២០២២ នៅ ទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀត ណាម ។

ក្រុមសិល្បៈកម្ពុជាបាននាំយក តន្ត្រីប្រពៃណី ចំនួន ៩បទ ចូលរួម ប្រកួត ប្រជែង ក្នុង មហោស្រព តន្ត្រី អាស៊ានឆ្នាំ ២០២២នេះ។ ក្នុងនោះ តន្ត្រី ភ្លេងការ (the wedding music) សម្រួល តន្ត្រី ដោយ លោក រ៉ុន វណ្ណនី បាន ទទួល មេដាយ មាស តន្ត្រី របាំ ឆៃយ៉ាំ (Chhai Yam Dance Music) សម្រួល តន្ត្រី ដោយ លោក ឯល ប៊ុនណុល បាន ទទួល មេដាយ ប្រាក់ និង បានទទួល ប័ណ្ណ សរសើរ ចំនួន មួយលេីការ រក្សា តន្ត្រី ទំនៀមទម្លាប់ ប្រពៃណីបាន ខ្ជាប់ខ្ជួន (Merit of Authentic Tradition)។

នេះ ជា ជោគជ័យ មួយ សម្រាប់កម្ពុជា ក្នុងការ ចូលរួម លេី វិស័យ តន្ត្រី ក្នុង តំបន់ អាស៊ាន ។

អត្ថបទ ៖ នាយកដ្ឋាន RC
ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ