មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងសាងសង់ “កម្លាំងនុយក្លេអ៊ែរ” ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក

អាវុធនុយក្លេអ៊ែរ ដែលប្រធានាធិបតីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង បង្កើតគឺជាប្រភេទHwaseong-17 ដែលជាគ្រាប់រ៉ុក្កែតដ៏ធំដែលមានសមត្ថភាពតាមក្នុងការបាញ់បញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅដល់ដែនដីគោករបស់សហរដ្ឋអាមេរិកបាន។

លោក គីម ជុងអ៊ុន បានហៅមីស៊ីលនេះថា “ជាអាវុធយុទ្ធសាស្ត្រដ៏ខ្លាំងបំផុតរបស់ពិភពលោក” ហើយវាតំណាងឱ្យ “ការលោតឆ្ពោះទៅមុខដ៏អស្ចារ្យមួយក្នុងការអភិវឌ្ឍនបច្ចេកវិទ្យា នៃការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោង”។

ជាមួយនឹងការអភិវឌ្ឍនៃ ICBM ថ្មីនេះ លោក Kim បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបង្ហាញដល់ពិភពលោកនូវ អនាគតដ៏មានទំនុកចិត្ត និងជោគជ័យនៃរដ្ឋរបស់ខ្លួន ឆ្ពោះទៅរកគោលដៅនៃការកសាងកម្លាំងទ័ពដ៏រឹងមាំបំផុតលើពិភពលោក។

ជុំវិញបញ្ហានេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិរបស់កូរ៉េខាងជើង បាននិយាយថា ការបាញ់សាកល្បងនេះគឺជា ជ័យជម្នះជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេស និងបង្ហាញពីអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង៕

ប្រភព: CNN