កម្ពុជា ជាកត្តាលីករដ៏សំខាន់ក្នុងការបង្កើនឥទ្ធិពលក្នុងតំបន់អាស៊ាន


ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងខែតុលា ឆ្នាំ១៩៩៩ ប្រទេសកម្ពុជាបានដោះស្រាយបញ្ហាទាក់ទងនឹងការផ្សារភ្ជាប់គម្លាតរវាងសមាជិកអាស៊ានថ្មី និងសមាជិកដទៃជាដើម។  ក្នុងនាមជាសមាជិកចុងក្រោយក្នុងការចូលរួមជាក្រុម កម្ពុជាក៏អាចដើរតួជាកាតាលីករដ៏សំខាន់សម្រាប់លំហូរចូលនៃវិនិយោគគិនជាច្រើន ក៏ដូចជាការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយសហគមន៍អាស៊ាន។  បន្ទាប់ពីជាងពីរទស្សវត្សរ៍មក ប្រទេសនេះ បានធ្វើសមាហរណកម្មយ៉ាងទូលំទូលាយជាមួយសេដ្ឋកិច្ចក្នុងតំបន់។  ជាក់ស្ដែងបច្ចុប្បន្នកម្ពុជា គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបើកចំហបំផុតមួយនៅក្នុងអាស៊ាន។

ជាមួយគ្នានេះដែរ កម្ពុជាមិនដែលគេចចេញពីការចូលរួមពីមហាអំណាចនោះទេ មិនថាចិន អាម៉េរិក រុស្ស៊ី ឬជប៉ុនឡើយ។  សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន តែងមានសហប្រតិបត្តិការល្អជាមួយមេដឹកនាំនៅលើពិភពលោកលើបញ្ហាជាច្រើន ។  យ៉ាងណាមិញ ក្នុងជំនួបចុងក្រោយរបស់ សម្ដេច នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos គឺជាតឹកតាងមួយនៃការបង្កើនទំនុកចិត្តរបស់កម្ពុជានៅក្នុងសហគមន៍ពិភពលោក។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាកាន់តែមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានានា  ដូចជាវិបត្តិនៃជំងឺឆ្លង ក៏ដូចជាវិបត្តិជម្លោះនៅមីយ៉ាន់ម៉ា ជាដើមដែលជាបញ្ហាប្រឈមដ៏ចម្បងមួយ។ ជុំវិញបញ្ហានេះដែរ ក្នុងសន្និសីទសង្ខេបខ្លីៗជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជំរុញឱ្យ UNSC ចូលរួមក្នុងន័យស្ថាបនាជាមួយមីយ៉ាន់ម៉ា ជាជាងការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ 

កម្ពុជា ក៏បានធ្វើបច្ចុប្បន្នភាព UNSC ស្តីពីជំនួយមនុស្សធម៌នាពេលអនាគតសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលអាស៊ានកំពុងធ្វើការ។  មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនក្រុមវាយតម្លៃតម្រូវការរួមគ្នា ដើម្បីវាយតម្លៃកម្រិតនៃភាពអាសន្ន និងជំនួយនៅក្នុងតំបន់ពិបាកទៅដល់។

ដោយឡែកកម្ពុជា ក៏សង្ឃឹមថាក្នុងដំណើរទស្សនកិច្ចលើកទី២ទៅប្រទេសមីម៉ាន់ម៉ា​ នឹងជួបក្រុមអ្នកពាក់ព័ន្ធផ្សេងគ្នារួមមានលោកស្រី អ៊ុងសាន ស៊ូជី ដែលបច្ចុប្បន្នកំពុងជាប់ឃុំក្នុងផ្ទះ។ បេសកជនពិសេសអាស៊ានសង្ឃឹមថានឹងបញ្ចប់សំណើ ដើម្បីផ្តល់វ៉ាក់សាំងដល់ប្រជាជនមីយ៉ាន់ម៉ាដោយមិនមានការរើសអើង៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ The Irravady