សម្តេចធិបតី ជួបពិភាក្សាការងារជាមួយ លោក Song Hailiang ប្រធានក្រុមហ៊ុន ខ្នាតយក្សមួយរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។



គួរបញ្ជាក់ថា ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា ប្លង់រចនា និងការសាងសង់ស្មុគស្មាញ រួមមាន៖ ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើងល្បឿនលឿន។
ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត















