|

សម្តេចធិបតី បានប្រកាសប្រគល់សិទ្ធិឱ្យក្រសួងសុខាភិបាលអនុម័តលើកម្មវិធីសិក្សាថ្នាក់ជាតិ គ្រប់គ្រងការប្រលងចូល-ចេញថ្នាក់ជាតិ


ថ្លែងប្រសាសន៍នៅក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រគល់សិទ្ធិឱ្យក្រសួងសុខាភិបាលទទួលខុសត្រូវ មានជាអាទិ៍ ការបើក-បិទគ្រឹះស្ថានសិក្សា អនុម័តលើកម្មវិធីសិក្សាថ្នាក់ជាតិ គ្រប់គ្រងការប្រលងចូល-ចេញថ្នាក់ជាតិ ការចុះហត្ថលេខាលើសញ្ញាបត្រ ការបញ្ជាក់ភាពត្រឹមត្រូវ និងសមមូលលើវិញ្ញាបនបត្រក្នុងវិស័យសុខាភិបាល, និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នឹងបន្តខិតខំព្យាយាមពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយនូវសមិទ្ធផលអវិជ្ជមានទាំងទ្បាយ ដោយក្នុងនោះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យវិស័យរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដេីម្បី លើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ធានាបានការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជនទូទាំងប្រទេស ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យវិស័យរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ធ្វើការរួមដៃគ្នាក្នុងការលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ធានាបានការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជនទូទាំងប្រទេសផងដែរ។

ប្រភព៖ STPM