កម្ពុជា-អាស៊ាន ពង្រឹងកិច្ចពិភាក្សារួមគ្នា លើវឌ្ឍនភាពនៃការអនុវត្តផែនទីសម្រាប់ចង្អុលផ្លូវសមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៩ នៃក្រុមការងាររបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីសមាជិកភាពរបស់ទីម័រឡេស្តេក្នុងអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។



ដោយឡែកកិច្ចប្រជុំនេះ បានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពថ្មីៗក្នុងការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន ដោយពិនិត្យមើលលើកិច្ចខិតខំប្រឹងប្រែងនានាកន្លងមក និងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានាបន្ថែមទៀតដល់ទីម័រឡេស្តេ។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈ និងកំណត់យកដំណាក់កាលបន្ទាប់នៃការអនុវត្តអនុសាសន៍ការងារអាទិភាពបន្ទាប់ពីការចូលជាសមាជិកភាព ក្នុងគោលបំណងសម្រួលដល់ការធ្វើសមាហរណកម្មដោយរលូនរបស់ទីម័រឡេស្តេទៅក្នុងអាស៊ាន។
ប្រភព៖ ក្រសួងការបរទេស















