|

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដែលសម្រួលដល់ការធ្វើដំណើរ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ


នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញខ្លឹមសារមួយលើបណ្ដាញសង្គមផ្លូវការសម្ដេចផ្ទាល់ ដោយបង្ហាញពីការរៀបចំគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ដែល ការកសាង ត្រូវចាប់ផ្ដើមពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ។

ជាមួយគ្នានេះ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា គម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ។

ប្រភព៖ សម្ដេចបវរធិបតី