|

អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងមានសេរីភាពក្នុងរយៈពេល ២សប្តាហ៍ខាងមុខនេះ!


នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ លោកស្រី Pintongta Shinawatra Kunakornwong កូនស្រីកណ្តាលរបស់លោក ថាក់ស៊ីន បានចូលជួបឪពុកក្នុងនាម ជាអ្នកតំណាងគ្រួសារ។ ការជួបនេះក៏មានការចូលរួមពីមេធាវី Winyat Chatmontri ផងដែរ។

ការចូលជួបលើកនេះ គឺជាលើកទី ៤២ ចាប់តាំងពីលោក ថាក់ស៊ីន ចាប់ផ្តើមអនុវត្តទោស ហើយគិតមកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនអស់រយៈពេល ៥ ខែ និង ១៤ ថ្ងៃហើយ។

ជាមួយគ្នានោះ លោកស្រី Pintongta បានបញ្ជាក់ថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ នឹងគ្រប់រយៈពេលប្រាំ៦ខែ នៃការជាប់ឃុំឃាំង ប៉ុន្តែក៏ត្រូវតែអនុវត្តបន្តតាមនីតិវិធីច្បាប់។

ប្រភព៖ Khaosod