|

លោក Donald Trump ព្រមានលុបប្រទេសអ៊ីរ៉ង់ចេញពីផែនទីពិភពលោក ប្រសិនបើហ៊ានលូកដៃចូលរួមក្នុងសកម្មភាពប្រឆាំងនឹងលោក!


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីព្រមានយ៉ាងខ្លាំងទៅកាន់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងឆ្លើយតបដោយកម្លាំងយ៉ាងតឹងរ៉ឹង ប្រសិនបើទីក្រុងតេអេរ៉ង់អនុវត្តសកម្មភាពប្រឆាំងនឹងលោក។

ក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NewsNation លោក ត្រាំ បានឆ្លើយតបទៅនឹងសំណួរអំពីការគំរាមកំហែងជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយនិយាយថា អ៊ីរ៉ង់«មិនគួរធ្វើសកម្មភាពបែបនេះឡើយ» ហើយលោកក៏បានដាក់ចេញការព្រមានជាមុនរួចជាស្រេច។ លោកបានបន្ថែមថា ប្រសិនបើមានអ្វីកើតឡើង សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ដល់កម្រិតដែលអ៊ីរ៉ង់អាចត្រូវបាន “លុបចេញពីផែនទីពិភពលោក”។

លោក ត្រាំ បាននិយាយថា ប្រសិនបើមានការគំរាមកំហែងប្រឆាំងនឹងនរណាម្នាក់ មិនថាជាប្រធានាធិបតីឬមនុស្សធម្មតាក៏ដោយ ដូចជាករណីដែលលោកអះអាងថាត្រូវបានគំរាមនោះ សហរដ្ឋអាមេរិកនឹងឆ្លើយតបដោយដាច់ខាត។

ប្រភព៖ Anadolu Ajansi