កម្ពុជា-ជប៉ុន ប្រកាសចាប់ផ្តើមដំណើការក្រុមសហបង្កើតធុរកិច្ច(BCT) ដែលនឹងរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុនកាន់តែរឹងមាំបន្ថែមទៀត!
នៅថ្ងៃទី ១២ ខែមករា ឯកឧត្តមអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ីបានរៀបចំពិធីប្រកាសចាប់ផ្តើមដំណើការក្រុមសហបង្កើតធុរកិច្ចជប៉ុន-កម្ពុជា (BCT) នៅនិវេសនដ្ឋានអគ្គរាជទូត ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយអ្នកតំណាងភាគីជប៉ុន និងកម្ពុជាជាច្រើនរូប។
គួរបញ្ជាក់ផងដែរថា ការបង្កើតក្រុម BCT នេះ បានទទួលការព្រមព្រៀងដោយនាយករដ្ឋមន្ត្រីជប៉ុន និងកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា កាលពីខែឧសភាកន្លងទៅ។


ជាមួយគ្នានោះ ប្រទេសទាំងពីរសង្ឃឹមថាក្រុម BCT នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន-កម្ពុជាបន្ថែមទៀត។
ប្រភព៖ Embassy of Japan in Cambodia















