ប្រធាន និង ប្រធាន​ផ្នែក​ព័ត៌មាន BBC បានលាលែង​តំណែង បន្ទាប់ពីលោក Trump បានការរិះគន់ទាក់ទងនឹងការកែសម្រួលសុន្ទរកថារបស់លោក


​ប្រធាន ​និងប្រធានផ្នែក​ព័ត៌មាននៃ British Broadcasting Corporation (BBC) បានប្រកាសលាលែងតំណែងនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការរិះគន់យ៉ាងខ្លាំងចំពោះការរៀបចំ និងកែសម្រួលព័ត៌មានដែលពាក់ព័ន្ធនឹងសុន្ទរកថារបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរបាយការណ៍ផ្សេងៗទៀត។

ការសម្រេចចិត្តនេះកើតឡើងខណៈ BBC កំពុងប្រឈមនឹងសម្ពាធធ្ងន់ធ្ងរក្រោយពីឯកសារផ្ទៃក្នុងមួយរបស់អតីតទីប្រឹក្សាស្តង់ដា បានលេចធ្លាយទៅកាន់កាសែត Daily Telegraph។ អ្នករាយការណ៍បានលើកឡើងពីចំនុចខ្វះខាតក្នុងការផ្សាយព័ត៌មានរបស់ស្ថាប័នទាក់ទង​នឹងសង្គ្រាមអ៊ីស្រាអែល ហាម៉ាស និងការកែសម្រួលសុន្ទរកថារបស់លោក Trump។

កម្មវិធី Panorama នៃ BBC ត្រូវបានចោទប្រកាន់ថាបានផ្លាស់ប្តូរផ្នែកពីរនៃសុន្ទរកថារបស់លោក Trump ដោយបានបញ្ចាក់ពីការជម្រុញដល់អ្នកគាំទ្រ​អំពីការធ្វើដំណើរទៅ Capitol Hill ក្នុងខែមករា ២០២១ក្នុងវិបត្តិសង្គ្រាម អ៊ីស្រាអែល ហាម៉ាស។ លោក Trump បានប្រកាសយ៉ាងខ្លាំងចំពោះការចាកចេញរបស់អ្នកដឹកនាំដោយរិះគន់ពួកគេថា​ជា “មនុស្សមិនស្មោះត្រង់”។

លោក Tim Davie ដែលជាអ្នកដឹកនាំ BBC តាំងពីឆ្នាំ ២០២០ បានចុះមកការពារ​អង្គការ ដោយនិយាយថា BBC ត្រូវបានទទួលស្គាល់ជាស្តង់ដារមាសនៅលើពិភពលោក។ ទោះជាយ៉ាងណា លោកទទួលសារភាពថា “កំហុសបានកើតឡើង”មែន ដោយបញ្ជាក់ថាលោកនឹងទទួលខុសត្រូវចំពោះករណីទាំងឡាយ។

រដ្ឋមន្ត្រីក្រសួងវប្បធម៍អង់គ្លេស លោកស្រី Lisa Nandy ក៏បានថ្លែងអំណរគុណចំពោះការងាររបស់លោក Davie ក្នុងតួនាទីអគ្គនាយក និងសរសើរព្យាយាមដឹកនាំក្នុងរយៈពេលកន្លងមកនេះ។ ដោយឡែក មានមនុស្សជាច្រើនបានទទួលស្គាល់លទ្ធផលនៃការខំប្រឹងរបស់លោក ដោយនិយាយថា “ការសម្រេចចិត្តរបស់លោក Davie បានធ្វើឱ្យក្រុមប្រឹក្សាភិបាល BBC មានការភ្ញាក់ផ្អើល និងសម្រេចឲ្យលោកនៅតែស្ថិតនៅតំណែងបន្តរយៈពេលពីរបីខែក្រោមលក្ខខណ្ឌស្វែងរកអ្នកជំនួស”។

យ៉ាងណាមិញ BBC ក៏កំពុងតែចរចាធម្មនុញ្ញថ្មីជាមួយរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៧ ដើម្បីធានាដល់ហិរញ្ញវត្ថុ រួមទាំងការឆ្លើយតបចំពោះផលប៉ះពាល់អវិជ្ជមានថ្មីៗដែលអាចកើតមាន។

ប្រភព៖ Reuter