ញត្តិសុំលើកលែងទោសលើកទី២ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនត្រឡប់មកក្រសួងយុត្តិធម៌វិញ
នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧត្តមសនីយ៍ឯក Rutthaphol Naowarat រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបង្ហាញថា ញត្តិសុំលើកលែងទោសលើកទី២ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនត្រឡប់មកក្រសួងយុត្តិធម៌វិញ ដើម្បីអោយរដ្ឋមន្ត្រីថ្មីពិនិត្យ និងផ្តល់យោបល់ មុននឹងផ្ញើបន្តទៅលេខាធិការដ្ឋានខុទ្ទកាល័យ (CS)។

ឧត្តមសនីយ៍ឯក Rutthaphol Naowarat បានបញ្ជាក់ថា លោកបានចាត់ឱ្យរដ្ឋលេខាធិការអចិន្ត្រៃយ៍ ពុងសាវ៉ាត នីឡាយ៉ូធិន បង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យផ្នែកច្បាប់ និងចងក្រងសំណុំរឿង។ លោករំពឹងថា របាយការណ៍នឹងរួចរាល់នៅថ្ងៃទី ៣ ឬ ៦ តុលា មុននឹងបញ្ជូនទៅ CS។
ខណៈនេះក្រសួងយុត្តិធម៌ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសនីយ៍ឯក Rutthaphol Naowarat ក៏បានដាក់ចេញគោលនយោបាយចំនួន ៦ ដើម្បីអនុវត្តប្រតិបត្តិការ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងការលេងល្បែងអនឡាញ ការបោកប្រាស់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងគម្រោងសកម្មភាពសម្រាប់សាធារណៈជន។
ចំពោះ ករណី Khao Kradong ដែលជាវិវាទរវាងរដ្ឋាភិបាលតាមរយៈរដ្ឋបាល (SRT) និងភាគីឯកជន នៃរដ្ឋមន្ត្រីបានបញ្ជាក់ថា តុលាការនឹងក្លាយជាស្ថាប័នសម្រេចចុងក្រោយ ហើយ DSI ដែលជា (នាយកដ្ឋានស៊ើបអង្កេតពិសេស) ត្រូវដើរតាមនីតិវិធីស្ដង់ដារ។ លោកក៏បញ្ជាក់ថា លោកមិនបានជ្រៀតជ្រែកទេ ព្រោះករណីនេះជារឿងតុលាការ ហើយរូបលោកទើបតែចូលកាន់តំណែងបានពីរបីថ្ងៃប៉ុណ្ណោះ។
សម្រាប់ ករណី “ឃុបឃិតគ្នា” របស់ព្រឹទ្ធសភា រដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការបោះឆ្នោត (EC) ហើយមានជំហានច្បាស់លាស់ជាច្រើន មុននឹងបញ្ជូនទៅតុលាការកំពូល។ ដូច្នេះ ក្រសួងយុត្តិធម៌មិនអាចចូលជ្រៀតជ្រែក ឬផ្តល់យោបល់មុនពេលមានជំហានផ្លូវការបានឡើយ។
ដោយឡែកឯកឧត្តម ឧត្តមសនីយ៍ឯក Rutthaphol Naowarat ក៏បានបន្ថែមថា ការងាររបស់ក្រសួងមិនមានត្រឹមតែពាក់ព័ន្ធនឹងករណីទាំងពីរនេះទេ ប៉ុន្តែមានភារកិច្ចជាច្រើនសម្រាប់សាធារណៈជនទូទាំងប្រទេស ដោយលោកបានសង្កត់ធ្ងន់ថា សកម្មភាពនាពេលអនាគតនឹងបង្ហាញឲ្យឃើញច្បាស់ ចំពោះការសង្ស័យផ្សេងៗ ឬតាមរយៈការសួរចម្លើយពីសាធារណជន។
ប្រភព៖ khaosod















