នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បញ្ជាក់ថា ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាបញ្ហាផ្ទៃក្នុង ហើយមិនប៉ះពាល់ដល់ប្រទេសថៃ ឬកិច្ចព្រមព្រៀងពន្ធពាណិជ្ជកម្មរវាងទាំងពីរទេ


បាងកក — នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃពុធថា ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនបង្កផលប៉ះពាល់ដល់ប្រទេសថៃឡើយ ដោយបញ្ជាក់ថា វាជាបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកផ្ទាល់។

ដោយឡែកលោក Anutin បានបន្ថែមថា កិច្ចព្រមព្រៀងពន្ធ​រវាងថៃ និងសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាជាផ្លូវការមុននេះរួចហើយ ដូច្នេះ ការបិទរដ្ឋាភិបាលនៅវ៉ាស៊ីនតោន នឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងពន្ធពាណិជ្ជកម្មនោះទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធបានបិទទ្វារនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែតុលា ខណៈដែលលោកប្រធានាធិបតី Donald Trump និងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងក្នុងការប្រឈមមុខដាក់គ្នាដ៏ជូរចត់ជុំវិញការផ្តល់មូលនិធិដល់រដ្ឋាភិបាល។ នេះគឺជាការបិទរដ្ឋាភិបាលលើកទី ១៥ ចាប់តាំងពីឆ្នាំ ១៩៨១ មក ហើយមិនមានការបញ្ចប់ភ្លាមៗនោះទេ ខណៈដែលសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យទាមទារឱ្យមានការផ្លាស់ប្តូរគោលនយោបាយថែទាំសុខភាពដែល Trump និងគណបក្សសាធារណរដ្ឋបានបដិសេធមិនចូលរួម៕

ប្រភព៖ The Nation Thailand