|

“ក្រសួងវប្បធម៌នឹងរៀបចំ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១ នៅខែវិច្ឆិកា ២០២៥ ដែលជាវេទិកាសំខាន់សម្រាប់អភិវឌ្ឍវិស័យសិប្បកម្មនៅកម្ពុជា”


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនដល់សាធារណជន សិល្បករ សិប្បករ សិស្ស-និស្សិត ជាពិសេសយុវជន ឲ្យបានជ្រាបថា ក្រសួងនឹងរៀបចំ “មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១” ក្នុងរយៈពេលពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង បំផុសស្មារតីយុវជន ឲ្យចូលរួមប្រឡងប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសិប្បកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។ ពិធីមហោស្រពនឹងរួមមានការតាំងបង្ហាញស្នាដៃដែលមានគុណភាព និងភាពច្នៃប្រតិដ្ឋ ជាមួយនឹងការជំរុញឲ្យមានការបង្កើតថ្មីៗ សមស្របសម្រាប់ការផលិត និងការច្នៃប្រឌិតសិល្បៈ។

ដោយឡែក ក្រសួងមានគោលបំណងសំខានគឺធ្វើឲ្យកម្មវិធីនេះក្លាយជាវេទិកាសំខាន់មួយសម្រាប់ ការស្វែងរកទីផ្សារថ្មី សម្រាប់ផលិតផល សិប្បកម្មខ្មែរ និងការលើកស្ទួយអត្តសញ្ញាណជាតិផងដែរ។

ប្រភព៖ ប្រសួងវប្បធម៌និងវិចិត្រសិល្បៈ