អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រតាមនីតិវិធីក្រសួងយុត្តិធម៌


តាមប្រភពផ្លូវការមួយនៅក្នុងក្រសួងយុត្តិធម្ម បានបញ្ជាក់នៅថ្ងៃនេះថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិសុំការលើកលែងទោសចំពោះពីព្រះមហាក្សត្រ បន្ទាប់ពីការដាក់ពន្ធនាគារ ហើយបច្ចុប្បន្នរឿងនេះកំពុងតែដំណើរការតាមនីតិវិធីរបស់ក្រសួងយុត្តិធម្ម។

ចំពោះកណរណីនេះដែរ ការដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ គឺជាសិទ្ធិពេញលេញរបស់អ្នកទោសគ្រប់រូប ក្នុងការស្នើសុំអនុគ្រោះជាបុគ្គល។

ដោយឡែកសម្រាប់ ការផ្តល់ការលើកលែងទោស ឬក៏ការកាត់បន្ថយទោស នោះជាបុព្វសិទ្ធិរបស់ព្រះមហាក្សត្រផ្ទាល់ដោយគ្មាននរណាអាចសម្រេចឬជ្រៀតជ្រែកបានឡើយ។

ប្រភព៖ Khaosod