កម្ពុជា ផ្ញើលិខិតទទូចឱ្យស៊ុយអែតវាយតម្លៃឡើងវិញនូវអាជ្ញាប័ណ្ណនាំចេញអាវុធ(យន្តហោះ Gripen)ទៅកាន់ភាគីថៃ ដែលយកមកប្រើប្រាស់លើគោលដៅឈ្លានពានកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា បានផ្ញើលិខិតចំហរមួយជូនទៅរាជរដ្ឋាភិបាលនៃប្រទេសស៊ុយអែត ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើប្រាស់យន្តហោះចម្បាំង JAS 39 Gripen ពីប្រទេសស៊ុយអែត ដោយកងទ័ពភូមិន្ទថៃ ក្នុងប្រតិបត្តិការយោធាមកលើទឹកដីកម្ពុជាក្នុងអំឡុងថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥។
លិខិតនេះមានខ្លឹមសារទាំងស្រុងដូចតទៅ៖























