តុលាការក្រុងបាងកកបានច្រានចោលសំណុំរឿងដែលពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា លើករណីប្រមាទព្រះមហាក្សត្រ
ការចោទប្រកាន់នេះ ផ្អែកលើបទសម្ភាសន៍ដែលលោកបានផ្តល់ឲ្យកាសែតកូរ៉េខាងត្បូងប្រហែល ១០ ឆ្នាំមុន។ ប្រសិនបើត្រូវបានកាត់ទោស លោកថាក់ស៊ីនអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ ទោះជាយ៉ាងណា ចៅក្រមបានបកស្រាយច្បាប់តាមន័យត្រង់ និងពន្យល់ថា ដោយសារតែចុងចោទមិនបានបញ្ចេញឈ្មោះផ្ទាល់ ករណីនេះមិនអាចទទួលបានទោសឡើយ។

នៅក្នុងសាលក្រមនេះកើតឡើងពេលដែលកូនស្រីរបស់លោក ថាក់ស៊ីន គឺនាយករដ្ឋមន្ត្រី Paetongtarn Shinawatra កំពុងត្រូវបានព្យួរការងារដោយតុលាការធម្មនុញ្ញ ក្នុងករណីបំពានក្រមសីលធម៌ ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា។ ការវាយប្រហារនៅផ្នែកច្បាប់ទាំងនេះត្រូវបានមើលឃើញថាជាការប៉ះទង្គិចធំចំពោះត្រកូលស៊ីណាវ៉ាត្រា ដែលមានឥទ្ធិពលយូរលង់ក្នុងនយោបាយថៃ។
ករណីប្រមាថព្រះមហាក្សត្រនេះ ត្រូវបានដាក់ចាប់តាំងពីឆ្នាំ ២០១៦ ក្រោមរដ្ឋាភិបាលយោធា ហើយត្រូវបានដំណើរការឡើងវិញបន្ទាប់ពីលោកថាក់ស៊ីនត្រឡប់មកប្រទេសវិញក្នុងឆ្នាំ ២០២៣។ កាលនោះលោកបានសម្ភាសថា រដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់ប្អូនស្រីរបស់លោក គឺលោកស្រី Yingluck ដែលត្រូវបានញុះញង់ដោយ “មនុស្សមួយចំនួននៅក្នុងវាំង” និងក្រុមប្រឹក្សាឯកជន។ ទោះបីជាច្បាប់ប្រមាថព្រះមហាក្សត្រត្រឹមតែការពារព្រះមហាក្សត្រ និងអ្នកជិតស្និទ្ធទាក់ទង ប៉ុន្តែក្នុងឆ្នាំចុងក្រោយៗនេះ ច្បាប់នេះតែងតែត្រូវបានប្រើយ៉ាងទូលំទូលាយដើម្បីបិទមាត់អ្នកប្រឆាំងនយោបាយ។
ដោយឡែកការច្រានចោលសំណុំរឿងនេះកើតឡើងពីរឆ្នាំបន្ទាប់ពីការត្រឡប់មកវិញយ៉ាងធំធេងរបស់ថាក់ស៊ីន បន្ទាប់ពីនិរទេស១៥ឆ្នាំ។ ទោះបីលោកអះអាងថាមិនមានកិច្ចព្រមព្រៀងសំងាត់ក៏ដោយ ក៏ជាក់ស្តែងថាលោកនៅតែមានឥទ្ធិពលដល់គណបក្សភឿថៃ និងកូនស្រីដែលឡើងកាន់តំណែងនាយករដ្ឋមន្ត្រី បន្ទាប់មកត្រូវបានព្យួរតំណែង ហើយក៏អាចប្រឈមនឹងការបាត់បង់តំណែងជានាយករដ្ឋមន្ត្រីផងដែរ។
ប្រភព៖ ABC new















