|

ក្រសួងសាធារណការ និង JICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់


នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីបំលែងកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា ជាតំណាងភាគីជប៉ុន។ ពិធីមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រតិភូ JICA និងមន្រ្តីជំនាញពាក់ព័ន្ធ។

គោលបំណងនៃការចុះហត្ថលេខានេះគឺបង្កើតកិច្ចព្រមព្រៀងសហការ ក្នុងការអភិវឌ្ឍន៍ផែនការមេសម្រាប់កំពង់ផែក្រុងព្រះសីហនុ ដែលផ្អែកលើការសិក្សាលម្អិត និងចំណុចសំខាន់ៗនៃគម្រោង ដែលភាគីទាំងពីរបានឯកភាពគ្នានៅខែមេសា ឆ្នាំ២០២៥។

គម្រោងនេះត្រូវបានរំពឹងថានឹងអស់ពេលប្រមាណ ២៤ខែ ក្នុងការរៀបចំផែនការមេ ដោយមានគោលបំណងជំរុញឲ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាគន្លងឡូជីស្ទីកសំខាន់សម្រាប់តំបន់។ គម្រោងនេះនឹងជួយពង្រីកសក្ដានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ដោយ។

ប្រភព ក្រសួងព័ត៌មាន