ឯកឧត្តម នួន ផារ័ត្ន៖ «JICA បានអនុម័តយល់ព្រមលើគម្រោងជំហានទី២ ស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធប្រឡាយ-លូ ដែលនឹងត្រូវអនុវត្តឆាប់ៗនាពេលខាងមុខ»


នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញ« ដឹកនាំកិច្ចប្រជុំជាមួយ លោក Kentaro YOSHIDA អ្នកជំនាញ JICA អញ្ជើញមកពីទីស្នាក់ការកណ្តាលប្រចាំទីក្រុង Tokyo ។

ជំនួបនាឱកាសនេះធ្វើឡើង ដើម្បីពិភាក្សាគ្នាលម្អិតលើផែនការការងារ រចនាសម្ព័ន្ធ និងយន្តការនៃការអនុវត្តគម្រោង ក៏ដូចជាសេចក្តីព្រាងកំណត់ហេតុ (Minutes of Meeting) និងរបាយការណ៍បឋមនៃគម្រោង (Record of Discussions) ដើម្បីជាមូលដ្ឋានសម្រាប់អ្នកជំនាញការអាចចាប់ផ្តើមការងារនាពេលឆាប់ៗខាងមុខ »

ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA បានតែងតែជួយគាំទ្ររដ្ឋបាលរាជធានីភ្នំពេញនៅលើការអភិវឌ្ឍជាច្រើនវិស័យ។ ជាក់ស្តែង តបតាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទីភ្នាក់ងារ JICA បានអនុម័តយល់ព្រមលើគម្រោងជំហានទី២ ស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធប្រឡាយ-លូ ដែលនឹងត្រូវអនុវត្តឆាប់ៗនាពេលខាងមុខ និងមានរយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើនសម្រាប់រដ្ឋាភិបាលនៃប្រទេសជប៉ុន។ វាត្រូវបានធ្វើធម្មនុញ្ញជាមួយនឹងការជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕