គ្រោះរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ នៅជិតប្រទេសរុស្ស៊ី បង្កឱ្យមានការព្រមានរលកយក្សស៊ូណាមិ នៅហាវ៉ៃ អាឡាស្កា និងឆ្នេរខាងលិច


ការរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័របានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីប Kamchatka របស់រុស្ស៊ី កាលពីថ្ងៃអង្គារ ដោយមានជម្រៅជិត ១២ ម៉ាយ។ USGS បានរាយការណ៍ថា កម្រិតនៃការរញ្ជួយដីបានកើនឡើងពី ៨.០ និង ៨.៧ ហើយក៏មានការរញ្ជួយដីកម្រិត ៦.៣ និង ៦.៩ ផងដែរ។

ស្ថានភាពនេះបានបណ្តាលឱ្យមានការព្រមានរលកយក្សស៊ូណាមិសម្រាប់កោះ Aleutian នៃរដ្ឋអាឡាស្កា, កោះហាវ៉ៃ និងតំបន់ផ្សេងទៀតនៃឆ្នេរខាងលិចរួមទាំងកាលីហ្វ័រញ៉ា, អូរីហ្គិន, វ៉ាស៊ីនតោន, កោះ Guam និងអាមេរិក Samoa។ រលកដំបូងអាចឈានដល់ហាវ៉ៃវេលាម៉ោង ៧:១៥ យប់ (ម៉ោងក្នុងស្រុក) ហើយអាចមានគ្រោះថ្នាក់បន្តជាច្រើនម៉ោងក្រោយ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋហាវ៉ៃបានបើកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ និងប្រព័ន្ធស៊ីរ៉ែនបានដំណើរការជាសកម្ម ដើម្បីជូនដំណឹងប្រជាជនឲ្យជម្លៀសចេញពីតំបន់ឆ្នេរ។ នៅទីក្រុង Honolulu ប្រជាជនត្រូវបានណែនាំឱ្យឈានទៅកាន់ជាន់ទី ៤ ឬខ្ពស់ជាងនោះនៃអគារដើម្បីសុវត្ថិភាព។

ដោយឡែក ប្រទេសជប៉ុនក៏បានប្រកាសជូនដំណឹងស្ដីពីរលកយក្សស៊ូណាមិ ប្រហែល ១ ម៉ែត្រ ដែលអាចឈានដល់កោះ Hokkaido នៅម៉ោង ១០ ព្រឹក និងតំបន់ផ្សេងទៀតនៅ Honshu និង Kyushu ផងដែរ។

ប្រភព abc NEWS