| | | |

«កម្ពុជារួបរួមគ្នាជាធ្លុងមួយ ជួយគ្នាក្នុងគ្រាមានអាសន្ន!»


កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យ កម្ពុជា ដោយមានការចូលរួមចំណែកពីវេជ្ជបណ្ឌិត បុគ្គលិកនិងអតិថិជន បានរៀបចំចូលរួមវិភាគទានជា អង្ករចំនួន១៦តោន ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៨០០សម្រាប់ ជូនដល់ទៅរដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងបែងចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសពីតំបន់ជម្លោះ ទៅកាន់ទីទួលសុវត្ថិភាព។ នេះជាការវិភាគទានបន្ថែម លើអ្វីដែលរាជរដ្ឋាភិបាល កំពុងផ្គត់ផ្គង់ប្រកបដោយការយកចិត្តទុកដាក់។

ក្នុងនាមជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃមន្ទីរពេទ្យ កម្ពុជា ឧកញ៉ា ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកបានមានប្រសាសន៍៖ «កម្ពុជារួបរួមគ្នាជាធ្លុងមួយ ជួយគ្នាក្នុងគ្រាមានអាសន្ន!»

ឧកញ៉ា ហោ សំណាង បានបន្តទៀតថា៖ «ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ សង្គ្រាមជាច្រើនទសវត្ស៍ ដែលនាំមកនូវវិនាសកម្មនិងសោកនាដកម្មយ៉ាងធ្ងន់ធ្ងរតជំនាន់។ ម្ល៉ោះហើយ យើងយល់ច្បាស់អំពីគុណតម្លៃនៃសន្តិភាព។ ច្បាស់ណាស់ យើងមិនបានបង្កការប៉ះទង្គិចប្រដាប់អាវុធនេះ មុនទេ។ សូមបួងសួងគុណព្រះរតនត្រ័យ និងទេវតាជួយថែរក្សានិងការពារ វីរៈកងទ័ពជួរមុខ ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីកម្ពុជា៕»