| | |

Lee Jae-myung ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ខណៈដែលចំនួនអ្នកទៅបោះឆ្នោតគឺមានតួលេខខ្ពស់បំផុតសម្រាប់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩៧!


បេក្ខភាពសេរីនិយមលោក Lee Jae-myung បានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការបោះឆ្នោតដ៏ខ្លីមួយ ក្រោយមានភាពចលាចលនៃច្បាប់អាជ្ញាសឹក ដែលបានដាក់ដោយអតីតមេដឹកនាំដែលកំពុងត្រូវបានចោទប្រកាន់ គឺលោក Yoon Suk Yeol ។

ជាមួយនឹងការរាប់សន្លឹកឆ្នោត ១០០% លោក Lee បានឈ្នះ ៤៩.៤២% នៃសន្លឹកឆ្នោតជិត ៣៥ លានសន្លឹក ខណៈដែលគូប្រជែងអភិរក្សនិយមរបស់លោក Kim Moon-soo ទទួលបាន ៤១.១៥% នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបាននិយាយថា ចំនួនអ្នកទៅបោះឆ្នោតគឺខ្ពស់បំផុតសម្រាប់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩៧ ។

លោក Lee បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតសម្រាប់ការជឿទុកចិត្តលើគាត់។ លោកបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញនូវទំនួលខុសត្រូវ និងបំពេញបេសកកម្មដ៏អស្ចារ្យដែលបានប្រគល់ឱ្យខ្ញុំ ដើម្បីកុំឱ្យខកចិត្តចំពោះការរំពឹងទុករបស់ប្រជាជនយើង” ។ លោក ថា លោក នឹង មិន ភ្លេច កាតព្វកិច្ច របស់ ប្រធានាធិបតី ដើម្បី បង្រួបបង្រួម ប្រជាជន ឡើយ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិបានឱ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់គឺ ៧៧.៨% មួយម៉ោងមុនពេលការបោះឆ្នោតបិទ ដែលលើសពីតួលេខដែលបានកត់ត្រានៅក្នុងការបោះឆ្នោតប្រធានាធិបតីមុនក្នុងឆ្នាំ២០២២។

ប្រភព៖ The guardian