ប្រធានាធិបតីតៃវ៉ាន់ អំពាវនាវឱ្យមានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ចំពេលមានសកម្មភាពយោធាកើនឡើង


ប្រធានាធិបតីតៃវ៉ាន់បានអំពាវនាវជាថ្មីឱ្យមានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ខណៈដែលលោកបានកាន់តំណែងរយៈពេលមួយឆ្នាំចំពេលមានសកម្មភាពយោធារបស់ចិនកាន់តែកើនឡើង និងការបែកបាក់នយោបាយកាន់តែអាក្រក់នៅក្នុងប្រទេស ។

លោក Lai Ching-te បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា សង្រ្គាមមួយនេះនឹងមិនមានអ្នកឈ្នះទេ ប៉ុន្តែតៃវ៉ាន់នឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ចិន ឬការប៉ុនប៉ងណាមួយដោយកម្លាំង។ លោកបញ្ជាក់ថា «ខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាពព្រោះសន្តិភាពគឺមិនអាចកាត់ថ្លៃបានហើយក្នុងសង្គ្រាមនេះគ្មានអ្នកឈ្នះទេ»។

លោកបានជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចាប់ផ្តើមកិច្ចសន្ទនាឡើងវិញជាមួយរដ្ឋាភិបាលរបស់លោកក្នុងលក្ខខណ្ឌស្មើគ្នា «ដោយប្រការចរចាជំនួសឱ្យការប្រឈមមុខដាក់គ្នា»។

គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារបស់ប្រទេសចិនបានចាប់ផ្តើមចំនួនយន្តហោះ និងកប៉ាល់ច្រើនជាងធម្មតា ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ដែលជាមធ្យមមានយន្តហោះប្រហែល ២០ គ្រឿង និងកងនាវាចរ និងនាវាការពារឆ្នេរសមុទ្រ ១១ គ្រឿងក្នុងមួយថ្ងៃ៕

ប្រភព៖ The Guardian