| | |

គ្រូពេទ្យបានធ្វើការវះកាត់មហារីកក្រពេញប្រូស្តាត “Prostate cancer” អ្នកជំងឺម្នាក់ដែលនៅឆ្ងាយគ្នារហូតដល់ ៧០០០ម៉ាយពីគ្នាក៏វះបាន


តាមការរៀបរាប់នៅក្នុងប្រតិបត្តិវរជ្ជសាស្រ្ដដ៏ល្បី Medscape បានបង្ហាញថា នាព្រឹកមួយលោកវេជ្ជបណ្ឌិត រ៉ូបេន អូលីវ៉ា (Roben Olivares) ដែលជាអ្នកឯកទេសវះកាត់តម្រងនោម និងប្រព័ន្ធទឹកនោម បានអង្គុយក្នុងបន្ទប់វះកាត់របស់លោកក្នុងបន្ទប់មន្ទីពេទ្យ ឃ្លីវ៉ាលេន(Cleveland) ហើយបានធ្វើការវះកាត់អ្នកជំងឺម្នាក់ដែលមានជំងឺមហារីកក្រពេញប្រូស្តាត។

គួរបញ្ជាក់ផងដែរថា អ្នកជំងឺម្នាក់នោះ គឺជាអ្នកជំងឺដែលស្ថិតក្នុងសាខារបស់មន្ទីពេទ្យ ឃ្លីវ៉ាលេន នៅទីក្រុងអាប៊ូដាប៊ី(Abu Dhabi)។ វាគឺជាកិច្ចការដ៏អស្ចារ្យមួយ ដែលគ្រូពេទ្យនិងអ្នកជំងឺនៅចម្ងាយ ៧០០ម៉ាយពីគ្នា ហើយគ្រូពេទ្យអាចធ្វើការវះកាត់បានយ៉ាងជោគជ័យ។

ទាំងអស់នេះ គឺជារបកគំហើញដ៏អស្ចារ្យនៃវេជ្ជសាស្ត្រសម័យទំនើប។

ប្រភព: Cleveland Clinic Abu Dhabi