ប្រទេសថៃ ព្រមានពីការរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងរដូវវស្សានេះ ខណៈថ្មីៗនេះមានការផ្ទុះឡើងជាង ១ ពាន់ករណី
បើទោះបីជាមើលជើញការធ្លាក់ចុះបន្តិចនៃចំនួនអ្នកឆ្លងក៏ដោយ អាជ្ញាធរថៃនៅតែបន្តជំរុញឱ្យបន្តការប្រុងប្រយ័ត្ន ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ ដោយសារការរាតត្បាតនៃវីរុស COVID-១៩។
លោកស្រី Sasikarn Wattanachan អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃអាទិត្យ (១១ ឧសភា) ថាស្ថានភាព Covid-១៩ នៅក្នុងប្រទេសថៃនៅតែបន្តបង្ហាញនិន្នាការធ្លាក់ចុះ ដោយផ្អែកលើទិន្នន័យរបស់ក្រសួងសុខាភិបាលសាធារណៈ។

ក្នុងអំឡុងពេលសប្តាហ៍ទី ១៩ (ថ្ងៃទី៤ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥) ប្រទេសថៃបានកត់ត្រាករណី Covid-១៩ ថ្មីចំនួន ១២,៥៤៣ ដែលជាការថយចុះពី១៤,៣៤៩ ករណីកាលពីសប្តាហ៍មុន។
ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ មានករណីកើនឡើងចំនួន ៤១,១៩៧ ករណី និងមានអ្នកស្លាប់ចំនួន ១៥ នាក់ ដែលជាការប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលមានការឆ្លងជាង ៧០០,០០០ ។

លោកស្រី Sasikarn បានសង្កត់ធ្ងន់ថា ឥឡូវនេះ Covid-១៩ បានក្លាយទៅជាជំងឺឆ្លង ដែលមានន័យថាករណីអាចកើតឡើងពេញមួយឆ្នាំ ជាពិសេសក្នុងរដូវវស្សា និងរដូវកាលចូលរៀន នៅពេលដែលមនុស្សមានទំនោរទៅប្រមូលផ្តុំញឹកញាប់។ អាស្រ័យហេតុនេះ សូមសាធារណជន អនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់៕
ប្រភព៖ The Nation















