|

ឯកឧត្តមបណ្ឌិត សោម រតនា៖ “ក្នុងបរិការណ៍ដែលអំណាចផ្សព្វផ្សាយស្ថិតក្នុងដៃបុគ្គលឯកជន ការងារមហាជនចាំបាច់ត្រូវពឹងផ្អែកកាន់តែខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពបុរេសកម្ម និងប្រតិសកម្ម”


ថ្លែងនៅក្នុងបទឧទ្ទេសលើការងារផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការងារមហាជន ជូនដល់សិក្ខាកាម ដែលជាជនបង្គោលគណៈចលនាមហាជន តាមបណ្តារាជធានី ខេត្ត កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន គណៈកម្មាធិការកណ្តាល បានលើកឡើងថា ក្នុងបរិការណ៍ដែលអំណាចផ្សព្វផ្សាយស្ថិតក្នុងដៃបុគ្គលឯកជន ការងារមហាជនចាំបាច់ត្រូវពឹងផ្អែកកាន់តែខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពបុរេសកម្ម និងប្រតិសកម្ម។

ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលជូនដល់គណៈចលនាមហាជន តាមបណ្តារាជធានី ខេត្ត ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជនបង្គោលជូនដល់គណៈចលនាមហាជន តាមបណ្តារាជធានី ខេត្ត បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្ស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា និងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម ចំនួន៤៦នាក់។