| |

កម្មវិធី «យេីងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដេីម្បីជួយសង្គ្រោះជីវិត» ទទួលបានការបរិច្ចាគចំនួន១២៥៧សាក់


កម្មវិធី យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្រ្គោះជីវិត មួយថ្ងៃពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចូលរួមបរិច្ចាគឈាមដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ទទួលបានការចូលរួមបរិច្ចាគយ៉ាងច្រើនកុះករពីសំណាក់មហាជន ជាពិសេសយុវជន។

នៅក្នុងរបាយការណ៍ លោកបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា ការបរិច្ចាគឈាមក្នុងថ្ងៃនេះបានលើសពីចំនួនគ្រោងទុក ពោលគឺមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមរហូតដល់១២៥៧សាក់។ ដោយក្នុងនោះឈាមក្រុមA=334សាក់ B=240សាក់ AB=១២៣សាក់ និងឈាមក្រុម O=៥៦០សាក់ ដោយឡែកក្រុមឈាមប្រភេទB+ =315នាក់ផ្សេងទៀត នឹងត្រូវបរិច្ចាគនៅបីសប្តាហ៍បន្ទាប់។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណជនគ្រប់មជ្ឈដ្ឋានជាពិសេសយុវជនសម្រាប់ទឹកចិត្តសប្បុរស មានក្តីស្រលាញ់ និងស្មារតីរួមគ្នាដើម្បីសង្គ្រោះជីវិតមនុស្សតាមរយៈការបរិច្ចាគឈាម និងសូមឱ្យវប្បធម៌ល្អៗបែបនេះ បន្តទៅមុខទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាជនរបស់យើង៕