អាជ្ញាធរចេញលិខិតបំភ្លឺថា ករណីបាក់ស្រុតច្រាំងទន្លេមេគង្គគឺបណ្តាលមកពីកត្តាធម្មជាតិសុទ្ធសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងការបូមខ្សាច់នោះទេ !
នៅថ្ងៃទី០៣ ខែកុម្ភៈ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ មានការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធ នឹងករណីបាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថា «ការបាក់ស្រុតច្រាំងទន្លេនេះបណ្តាលមកពីការបូមខ្សាច់»។


ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញមកបំភ្លឺ និងបញ្ជាក់ថា ករណីបាក់ស្រុតច្រាំងទន្លេមេគង្គចំនួន ០៣ទីតាំង ក្នុងនោះ ០២ទីតាំងស្ថិតក្នុងសង្កាត់ព្រែកលៀប និង០១ទីតាំងទៀតស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺបណ្តាលមកពីកត្តាធម្មជាតិសុទ្ធសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងការបូមខ្សាច់ចំនោះទេ ព្រោះថា រយៈពេលជាង១០ឆ្នាំនេះ ក្រសួងរ៉ែ និង ថាមពល មិនដែលអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារឡើយ។



រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និយាយខុសពីការពិត គឺប្រាសចាកពីការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់៕