លោក ស៊ី ជីនពីង និងលោក ពូទីន ស្វះស្វែងពង្រឹងទំនាក់ទំនង បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែង
ប្រធានាធិបតីចិនលោក Xi Jinping និងសមភាគីរុស្ស៊ីលោក Vladimir Putin បានជជែកគ្នាតាមវីដេអូប៉ុន្មានម៉ោងបន្ទាប់ពីលោក Donald Trump បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ដោយសន្យាថានឹងនាំយកទំនាក់ទំនងទ្វេភាគីទៅកាន់ «កម្រិតខ្ពស់បំផុត» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងសងខាង។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_14-08-11.jpg)
លោក ពូទីន បាននិយាយថា រុស្ស៊ី និងចិនកំពុងកសាងទំនាក់ទំនង «ដោយផ្អែកលើមិត្តភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការគាំទ្រគ្នា» ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។ លោក Xi បានអំពាវនាវដល់លោក Putin ឱ្យ «បន្តធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលជាយុទ្ធសាស្រ្ត ពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងការពារផលប្រយោជន៍ស្របច្បាប់» ។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_14-08-06.jpg)
ដោយឡែក លោក Trump កាលពីថ្ងៃអង្គារបានគំរាមកំហែងពន្ធលើទីក្រុងប៉េកាំង និងបានព្រមានថា «បញ្ហាធំ» នឹងកើតមានសម្រាប់ទីក្រុងម៉ូស្គូប្រសិនបើមិនធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_14-07-58.jpg)
លោក Putin និង Xi ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដោយឈរលើមូលដ្ឋានដែលមានអត្ថប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក ប្រសិនបើក្រុម Trump បង្ហាញការចាប់អារម្មណ៍» ៕
ប្រភព៖ BBC