|

បេក្ខជន ៨០៩នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រេីការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែនរុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប!


នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រេីការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែនរុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងការប្រឡងប្រជែងជ្រេីសរេីសមន្ត្រីរាជការឱ្យចូលបម្រេីការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែនរុនតាឯក មានបេក្ខជន៨០៩នាក់ ស្រី៤៧០នាក់ ដោយការប្រឡងនេះនឹងជ្រេីសរេីសអ្នកជាប់ចំនួន ៣៦នាក់( ប្រភេទក្របខណ្ឌ«ក» ចំនួន១២នាក់ ក្របខណ្ឌ«ខ» ចំនួន២៤នាក់។

គួរបញ្ជាក់ថា ការតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងប្រជែងនាថ្ងៃនេះ មានការចូលរួមដោយលោកគ្រូ អ្នកគ្រូ ចំនួន ៣៣រូប។ វិញ្ញាសាមុខវិជ្ជានីមួយៗ ត្រូវបានរៀបចំជាជម្រើសលើសពីមួយជម្រើស។ បន្ទាប់មក ជម្រើសវិញ្ញាសានីមួយៗ ត្រូវបានជ្រើសរើសដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីរៀបចំជាវិញ្ញាសាជម្រើសចុងក្រោយ ដាក់ជូនបេក្ខជនប្រឡងប្រជែង។ ដំណាក់កាលទាំងនេះ ជាការអនុវត្តស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៕