រដ្ឋមន្ត្រីក្រសួងសុខាភិបាល ច្រានចោលមូលហេតុនៃការស្លាប់របស់តារាចម្រៀងថៃវ័យ ២០ ឆ្នាំ ដោយបញ្ជាក់ថាមិនមែនបណ្ដាលមកពីការម៉ាស្សានោះទេ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សោម ស័ក្តិ បដិសេធការអះអាងថា តារាចម្រៀង អាយុ ២០ឆ្នាំ បានស្លាប់ដោយសាររបួសក្នុងហាងម៉ាស្សា ដោយបញ្ជាក់ថា ការស្លាប់របស់នាងគឺបណ្តាលមកពីការហើមសរសៃឈាមធ្ងន់ធ្ងរ និងផលវិបាកដោយសារជំងឺរលាកស្រោមខួរ មិនមែនទាក់ទងនឹងការទៅម៉ាស្សានោះទេ។
តារាចម្រៀងវ័យ២០ឆ្នាំនាង Chayada Prao-hom ឬ Nong Ping បានស្លាប់នៅវេលាម៉ោង៦ព្រឹកថ្ងៃអាទិត្យ ដោយសារពុលឈាមយ៉ាងធ្ងន់ធ្ងរខណៈដែលក្រុមគ្រួសាររបស់នាងបានអះអាងថា ការស្លាប់នេះគឺបន្ទាប់ពីនាងបានចូលម៉ាស្សានៅហាងម៉ាស្សាមួយកន្លែង។
ឆ្លើយតបទៅនឹងការលើកឡើងនេះ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានបង្ហាញលទ្ធផលនៃការធ្វើកោសល្យវិច័យ និងបានបង្ហាញឱ្យដឹងថា ស្ត្រីវ័យក្មេងរូបនេះ ធ្លាប់មានជំងឺរលាកស្រោមខួរកាលពីដើមខែវិច្ឆិកា ហើយបានច្រានចោលការអះអាងដែលថា ការស្លាប់របស់តារាចម្រៀងរូបនេះ គឺពាក់ព័ន្ធទៅនឹងការធ្វើម៉ាស្សា។
នេះហាក់ដូចជាផ្ទុយពីអ្វីដែលតារាចម្រៀងវ័យក្មេងរូបនេះក៏ដូចជាក្រុមគ្រួសាររបស់នាងបានអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ យ៉ាងណាក៏ដោយកាលពីថ្ងៃចន្ទលោករដ្ឋមន្ត្រី Somsak បានបញ្ជាក់ថាយុត្តិធម៌ត្រូវតែមានចំពោះគ្រប់ភាគី៕
ប្រភព៖ Thai examiners