ម៉ូតូទឹកកម្ពជា នាំយកមេដាយចំនួន១០គ្រឿងពីការប្រកួត World CUP 2024 (USA)
នាសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក កីឡាករជ្រើសជាតិម៉ូតូទឹកកម្ពុជាវិលត្រឡប់មកពីធ្វើការប្រកួតជើងឯកពិភពលោកជុំទី២ World CUP 2024 (USA) នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម អគ្គនាយក បានថ្លែងអំណរអរគុណ និងកោតសរសើរដល់ប្រតិភូ គ្រូបង្វឹក កីឡាករម៉ូតូទឹកកម្ពុជាដែលបាននាំយកមេដាយមាស ៦គ្រឿង ប្រាក់៣ គ្រឿង សំរឹទ្ធ១ គ្រឿងពីការប្រកួត World CUP 2024 (USA) ទាំងនេះបង្ហាញឱ្យពិភពលោកបានដឹង បានឃើញ និងបានស្គាល់ពីការរីកចម្រើននូវវិស័យកីឡារបស់កម្ពុជានាពេលបច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសក្រោម ម្លប់សុខសន្តិភាពពេញលេញ៕
ប្រភព៖ MoEYS