| |

ទីបំផុត ពលរដ្ឋដែលរស់នៅអគារអង្គរមានជ័យ ដែលជាអគារដ៏ចាស់ទ្រុឌទ្រោមមួយនៅរាជធានីភ្នំពេញ បានទទួលយកដំណោះស្រាយ និងយល់ព្រមចាកចេញហើយ!


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម និងត្រូវបានសាងសង់តាំងពីក្នុងអំឡុងឆ្នាំ១៩៥០។

ជាលទ្ធផលពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំ និងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រដ្ឋបានរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិ ត្រូវមានប្រុងប្រយ័ត្ន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុដោយសារតែអគារនេះសភាពទ្រុឌទ្រោម យ៉ាងខ្លាំងគួរ ឱ្យព្រួយបារម្ភ។