|

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»


យោងតាមសេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ស្ដីពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតនូ «មូលនិធិកសាងធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីគៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែន ព្រមទាំងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់យើង។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានឱ្យបានផុសផុលតាមការស្ម័គ្រចិត្ត សំដៅរួមគ្នាជាធ្លុងក្នុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាជំរុញការអភិវឌ្ឍព្រំដែនឱ្យបានរឹងមាំ និងប្រកដោយចីរភាព។

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖