មូលហេតុដែលអូតង់ និងអឺរ៉ុប ព្រួយបារម្ភចំពោះការជជែកដេញដោលរបស់លោក Biden
ការជជែកដេញដោលរបស់លោក Joe Biden និងលោក Donald Trump នាពេលថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាពិសេសនៅក្នុងអង្គការណាតូ និងអឺរ៉ុប។
ក្តីបារម្ភទាំងនោះ គឺមិនមែនអំពីថាតើលោក Biden សមនឹងធ្វើការសម្រេចចិត្តឬអត់នោះទេ ហើយក៏មិនព្រួយបារម្ភថាគាត់នឹងអនុវត្តគោលនយោបាយគ្រោះថ្នាក់ ឬចាត់វិធានការយ៉ាងខ្លាំងជាលក្ខណៈអន្តរជាតិនោះទេ ប៉ុន្តែក្តីបារម្ភដែលសម្ព័ន្ធមិត្តរបស់អាមេរិកមាននោះគឺថា ប្រទេសដែលមានឥទ្ធិពលបំផុតនៅលើផែនដីមិនអាចផ្តល់នូវអ្វីដែលពួកគេចង់បានបំផុតនោះគឺស្ថិរភាព។
ទស្សនៈទូទៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិកគឺថា លោក Biden គឺជាបុរសដែលមានប្រាជ្ញា ដែលមានមនុស្សនៅជុំវិញខ្លួនសុទ្ធតែជាអ្នកដែលមានការយល់ដឹង ហើយអ្វីក៏ដោយដែលកើតឡើង ពួកគេនឹងបន្តធ្វើការសម្រេចចិត្តប្រកបដោយហេតុផល និងសមហេតុផល។
យ៉ាងណាមិញ ការរំពឹងទុកនៃការវិលត្រឡប់មកវិញរបស់ Trump គឺជាការព្រួយបារម្ភមួយ ប៉ុន្តែវាត្រូវបានបញ្ចូលទៅក្នុងគំនិតរបស់សម្ព័ន្ធមិត្តរួចទៅហើយ។ ជាពិសេសអឺរ៉ុប ពិតជាមិនដែលផ្លាស់ប្តូរពី Trump 1.0 ហើយបានរក្សាទស្សនៈចាប់តាំងពីឆ្នាំ២០២០ ថាប្រសិនបើវាអាចកើតឡើងម្តង វាអាចកើតឡើងម្តងទៀត។ នោះគឺជាចំណុចសំខាន់នៃការគិតជាយុទ្ធសាស្ត្ររបស់អឺរ៉ុបចាប់តាំងពីលោក Trump ចូលកាន់តំណែងក្នុងឆ្នាំ២០១៦។
អ្នកការទូតបរទេស បានប្រតិកម្មចំពោះការសម្តែងការជជែកដេញដោលដ៏គួរឱ្យស្ញប់ស្ញែងរបស់លោក Biden នៅលើវេទិកាកាលពីពេលថ្មីៗនេះ ហើយបានគូសបញ្ជាក់ថា ការដកបេក្ខជនណាម្នាក់ចេញនៅក្នុងវដ្ដនៃការបោះឆ្នោត ត្រូវបានអ្នកការទូតបារម្ភថា អាចធ្វើឱ្យខូចដំណើរការទាំងមូល។ វាអាចអនុញ្ញាតឱ្យសត្រូវដូចជាចិន និងរុស្ស៊ីបញ្ចេញកំហឹងចំពោះប្រព័ន្ធប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យវាមើលទៅទន់ខ្សោយបើប្រៀបធៀបទៅនឹងរបបស្វ័យភាពរបស់ពួកគេ។
នេះអាចស្តាប់ទៅដូចជារឿងតូចតាច ប៉ុន្តែភាពអាម៉ាស់របស់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក គឺជារឿងល្អសម្រាប់សត្រូវរបស់ពួកគេ។ ការលេចចេញនូវបញ្ហាតូចៗទាំងនេះ ជាការបង្កើតឱកាសឱ្យសត្រូវសាបព្រួសការបែកបាក់នៅក្នុងសហរដ្ឋអាមេរិក និងលោកខាងលិចតាមរយៈការផ្សាយព័ត៌មានមិនពិត។
ហានិភ័យទាំងនេះនឹងកាន់តែអាក្រក់។ ការរំពឹងទុកឥតឈប់ឈរអំពីសមត្ថភាពរបស់លោក Jo Biden ក្នុងការគ្រប់គ្រងក្នុងប្រទេស និងក្រៅប្រទេស ប្រហែលជាគ្មានមូលដ្ឋាននៅកម្រិតគោលនយោបាយមួយ ប៉ុន្តែវានឹងធ្វើឱ្យមានការបែកបាក់ ការមិនទុកចិត្ត និងការភ័យស្លន់ស្លោពេញមួយអាណត្តិទីពីររបស់គាត់ យាមរយៈសំណួរជាច្រើនថា តើលោក Biden អាចជំរុញអ្វីៗដូចជាជំនួយសម្រាប់អ៊ុយក្រែនតាមរយៈសភាដែរឬទេ? តើគាត់នឹងមានដើមទុននយោបាយដើម្បីចាត់វិធានការដែលមិនសូវពេញនិយមនៅមជ្ឈិមបូព៌ា ឬ ឥណ្ឌូប៉ាស៊ីហ្វិកឬទេ ប្រសិនបើតំបន់ទាំងនោះមានអស្ថិរភាពបន្ថែមទៀត? ហើយតើសញ្ញាសួរអំពីអំណាចរបស់សេតវិមាននឹងជំរុញសត្រូវពិភពលោករបស់អាមេរិកឱ្យធ្វើសកម្មភាពកាន់តែខ្លាំងក្លានៅខាងក្រោយខ្នងរបស់ពួកគេដែរឬទេ? ការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យមានស្ថិរភាព។
ស្ថេរភាពត្រង់នេះ សំដៅលើស្ថិរភាពនយោបាយ។ ប្រសិនបើសំឡេងរំខាន និងសំណួរអំពីសមត្ថភាពគ្រប់គ្រងរបស់លោក Biden នៅតែបន្ត សម្ព័ន្ធមិត្តភ័យខ្លាចថាគាត់នឹងមិនគ្រប់គ្រងដោយយុត្តិធម៌ ដើម្បីផ្តល់នូវស្ថិរភាពដែលលោកខាងលិចត្រូវការយ៉ាងខ្លាំងនៅខណៈពេលមិនច្បាស់លាស់បែបនេះបានឡើយ។
ប្រភព៖ CNN