លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។