អ្វីដែលធ្វើឱ្យ ពូទីន ប្រកាសគាំទ្រ ចូ បៃឌិន ទាំងដែលភាគីទាំងពីរធ្លាប់ជាអ្នករិះគន់គ្នាយ៉ាងចាស់ដៃ?


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកចង់ឱ្យលោក Joe Biden ធ្វើជាប្រធានាធិបតីជំនួសលោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកានេះ ដោយពូទីន បានបញ្ជាក់ថា លោក Biden ជាមនុស្សដែលមានបទពិសោធន៍និងអាចទស្សន៍ទាយបានច្រើនជាងលោក ដូណាល់ ត្រាំ។

មុនពេលលោក Trump ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០១៦ លោក Putin បានសរសើរគាត់ថា “ជាមនុស្សពូកែ និងមានទេពកោសល្យ”។ ដោយឡែក លោក Biden វិញ ជាអ្នករិះគន់យ៉ាងចាស់ដៃលើលោក ពូទីន អស់រយៈពេលជាច្រើនឆ្នាំ ដោយហៅពូទីនថាជា “ឃាតករ” មុនពេលការឈ្លានពានអ៊ុយក្រែន។

ដោយឡែកកាលពីពេលថ្មីៗនេះ លោក Putin បាននិយាយថា ការដឹកនាំរបស់លោក Biden នឹងប្រសើរជាងសម្រាប់ប្រទេសរុស្ស៊ី ដោយសារគាត់ជា “មនុស្សដែលមានបទពិសោធន៍ច្រើន គាត់អាចទស្សន៍ទាយបាន គាត់ជាអ្នកនយោបាយនៃទម្រង់ចាស់”។ ជាមួយគ្នានេះ រុស្ស៊ីនឹងធ្វើការជាមួយអ្នកណាដែល “ទទួលបានការជឿទុកចិត្តពីសាធារណជនអាមេរិក” និងឈ្នះតំណែងប្រធានាធិបតី។

ទោះជាយ៉ាងណាក៏ដោយ៖ លោកពូទីនបានពណ៌នាការថ្កោលទោសរបស់ប្រធានាធិបតីអាមេរិកចំពោះសង្គ្រាមនៅអ៊ុយក្រែនថាជា គ្រោះថ្នាក់ និងខុសឆ្គងបំផុត។

ប្រភព៖ BBC