កម្ពុជា-ហុងគ្រីរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
នាថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាននៃគណៈកម្មការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី “Joint Committee on Economic Cooperation” ជាមួយសហប្រធានសម្រាប់ភាគីហុងគ្រី ឯកឧត្តម Tristan AZBEJ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
![](https://media.brandbodia.com/wp-content/uploads/2024/01/photo_2024-01-11_08-23-48-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2024/01/photo_2024-01-11_08-25-51-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2024/01/photo_2024-01-11_08-25-53-1024x682.jpg)
កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងារ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗមានដូចជា៖ វិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន, វិស័យកសិកម្ម, កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ, វិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិស័យអាកាសចរស៊ីវិល។
![](https://media.brandbodia.com/wp-content/uploads/2024/01/photo_2024-01-11_08-26-01-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2024/01/photo_2024-01-11_08-25-43-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2024/01/photo_2024-01-11_08-26-03-1024x682.jpg)
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។