|

ចង់ដឹងទេ? កម្ពុជា ជាប់ចំណាត់ថ្នាក់ទីប៉ុន្មាន ក្នុងតារាងប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកឆ្នាំ២០២៤?


យោងតាមចំណាត់ថ្នាក់សុភមង្គលសកលរបស់ទស្សនាវដ្តី CEOWORLD ហ្វាំងឡង់ត្រូវបានគេកំណត់ថាជាប្រទេសដែលមានសុភមង្គលបំផុតនៅក្នុងពិភពលោក។ អ្នកស្រាវជ្រាវបានប្រើការវិភាគស្ថិតិចាប់តាំងពីឆ្នាំ២០២០ ដើម្បីបញ្ចប់ការធ្វើបច្ចុប្បន្នភាពឆ្នាំ២០២៤ ដោយបានវិភាគទិន្នន័យការបោះឆ្នោតដ៏ទូលំទូលាយពីប្រទេសចំនួន១៤៦ ក្នុងរយៈពេល៤ ឆ្នាំចុងក្រោយនេះ ដើម្បីកំណត់ប្រទេសដែលមានសុភមង្គលបំផុត។

ការវិភាគបានត្រួតពិនិត្យជាពិសេសទៅលើ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ការគាំទ្រសុខុមាលភាពសង្គម អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ សេរីភាពក្នុងការជ្រើសរើសជីវិតផ្ទាល់ខ្លួន ភាពសប្បុរសរបស់ប្រជាជនទូទៅ និងការយល់ឃើញអំពីកម្រិតនៃអំពើពុករលួយ។

យោងតាមលទ្ធផលនៃការបោះឆ្នោត ប្រទេសកម្ពុជា បានជាប់ជាប្រទេសដែលមានសុភមង្គល ចំណាត់ថ្នាក់ទី ១១៥ ក្នុងចំណោម១៤៦ប្រទេស ជាមួយនឹងពិន្ទុ ៦៩,៤៥។

ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានសុភមង្គលបំផុតលើពិភពលោក បានទៅលើប្រទេសហ្វាំងឡង់ដោយផ្អែកលើរបាយការណ៍សុភមង្គលសកល ដោយទទួលបានពិន្ទុ៩៥,៦៧ ក្នុងចំណោមពិន្ទុសរុប១០០ និងប្រទេស Denmark, Iceland, Israel, Netherlands, Sweden, Norway, Switzerland, Luxembourg, New Zealand, ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០។

ដោយឡែកប្រទេសដែលជាប់ចំណាត់ថ្នាក់ចុងក្រោយគេទាំង១០រួមមាន៖ Afghanistan, Yemen, Rwanda, Azerbaijan, Belarus, Libya, Turkmenistan, Kuwait, Lesotho, Eswatini។

ប្រភព៖ CEOWORLD
រូបភាព៖ B2B Cambodia