នៅពេលជម្លោះហិង្សានៅមីយ៉ាន់ម៉ាកាន់តែកើនឡើងជំហររបស់ នាយករដ្ឋមន្ត្រីថៃ កាន់តែត្រូវបានគេកត់សម្គាល់!
នៅពេលដែលការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និងរបបយោធាកាន់តែតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកជំនាញនិយាយថា ប្រទេសថៃកំពុងផ្លាស់ប្តូរវិធីសាស្រ្តឆ្ពោះទៅរកប្រទេសជិតខាងរបស់ខ្លួន ហើយដាក់ការសង្កត់ធ្ងន់បន្ថែមទៀតលើតួនាទីមនុស្សធម៌។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយជម្លោះប្រដាប់អាវុធបានរីករាលដាលពាសពេញប្រទេស។ អ្នកជំនាញរំពឹងថា ការបង្កើនល្បឿននៃការប្រយុទ្ធនឹងជំរុញឱ្យជនភៀសខ្លួនកាន់តែច្រើនរត់ឆ្លងកាត់ព្រំដែនប្រវែង២,៤០០ គីឡូម៉ែត្រចូលទៅក្នុងប្រទេសថៃ ហើយនោះកំពុងជំរុញឱ្យប្រទេសថៃធ្វើបន្ថែមទៀតដើម្បីជួយជនភៀសខ្លួននេះបើតាមរដ្ឋាភិបាលរបស់ខ្លួន។
កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការសាងសង់ជម្រកដើម្បីទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា ហើយ “ប្រសិនបើអំពើហិង្សាកើនឡើង អាចមានជនភៀសខ្លួនទៅគ្រប់ទិសទី មិនត្រឹមតែឆ្ពោះទៅប្រទេសថៃប៉ុណ្ណោះទេ” ។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសថៃបាននិយាយថា ខ្លួនបានយល់ព្រមជាមួយមីយ៉ាន់ម៉ា ដើម្បីបង្កើតក្រុមការងារមួយដើម្បីបង្កើនជំនួយមនុស្សធម៌សម្រាប់អ្នកដែលផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាអំឡុងពេលមានជម្លោះ។
ដោយឡែក អ្នកវិភាគនយោបាយនៅទីក្រុងបាងកក បាននិយាយថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេត ថា កំពុងប្រើល្បិចផ្សេងបើធៀបនឹងរដ្ឋាភិបាលលោក ប្រាយុទ្ធ ហើយនោះគឺជាតួនាទីមនុស្សធម៌នៅក្នុងជម្លោះមីយ៉ាន់ម៉ា… នោះច្បាស់ណាស់” ។ ជាមួយគ្នានេះ ក៏មានការលើកឡើងផងដែរថា តួនាទីថ្មីណាមួយដែលថៃទទួលនឹងកត់សម្គាល់ការផ្លាស់ប្តូរពីការដឹកនាំពីមុនរបស់ខ្លួន។
ចាប់តាំងពីរបបយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅឆ្នាំ២០២១ ពួកគេបានបង្រ្កាបអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងខ្លួន។ អ្នកនយោបាយដែលត្រូវបានបណ្តេញចេញ និងមេដឹកនាំក្នុងតំបន់បានបង្កើតរដ្ឋាភិបាលរួបរួមជាតិ ឬ NUG ខណៈដែលជនស៊ីវិល និងសកម្មជនបានកាន់អាវុធ និងចូលរួមជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីទប់ទល់នឹងរបបយោធា។
នៅក្នុងខែតុលា សម្ព័ន្ធភាពបីភាគីនៃកងកម្លាំងប្រឆាំងបានចាប់ផ្តើមការវាយលុកយោធាដ៏ធំមួយដែលត្រូវបានគេហៅថាប្រតិបត្តិការ១០២៧។ ការវាយបកបានចាប់ផ្តើមនៅក្នុងរដ្ឋសានភាគខាងជើងរបស់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីពេលនោះមកបានបង្កឱ្យមានការវាយលុកទូទាំងប្រទេស ដោយទាក់ទាញក្រុមប្រដាប់អាវុធប្រឆាំងកាន់តែច្រើន៕
ប្រភព៖ VOA