រួសរាន់ឡើង! វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមហើយ
រាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្ដីជូនដំណឹងអំពីការបើកវគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងចាប់ផ្តើមចូលរៀន និងទទួលពាក្យចុះឈ្មោះចូលរៀន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ និងចាប់ផ្ដើមទទួលពាក្យ ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
លក្ខខណ្ខក្នុងការសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
១.និស្សិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រ (ឬសញ្ញាបត្រដែលមានតម្លៃស្មើ) និងព្រឹត្តិបត្រពិន្ទុដែលបានបញ្ជាក់ពីស្ថាប័នដែលមានសមត្ថកិច្ច
២.ពាក្យសុំចូលរៀន និងវិក័យបត្របង់ថ្លៃសិក្សា
៣.រូបថតកាត (៤គុណ៦) ចំនួន២សន្លឹក
៤.សំណុំឯកសារពាក់ព័ន្ធ និងប្រវត្តិរូបសង្ខេប(ឧ. អត្តសញ្ញាណបណ្ឌថតចម្លង…)
ដោយឡែក សម្រាប់លក្ខខណ្ខក្នុងការសិក្សាសម្រាប់ថ្នាក់បណ្ឌិត៖
១.និស្សិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (ឬសញ្ញាបត្រដែលមានតម្លៃស្មើ) និងព្រឹត្តិបត្រពិន្ទុដែលបានបញ្ជាក់ពីស្ថាប័នដែលមានសមត្ថកិច្ច
២.ពាក្យសុំចូលរៀន និងវិក័យបត្របង់ថ្លៃសិក្សា
៣.រូបថតកាត (៤គុណ៦) ចំនួន២សន្លឹក
៤.សំណុំឯកសារពាក់ព័ន្ធ និងប្រវត្តិរូបសង្ខេប (ឧ. អត្តសញ្ញាណបណ្ឌថតចម្លង…)
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា អាចអញ្ជើញទាក់ទងតាមរយៈ៖ គេហទំព័រហ្វេសប៊ក៖ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ ឬរាជបណ្ឌិត្យសភាកម្ពុជា និងវេបសាយ៖ www.rac.gov.kh។
ប្រភព៖ រាជបណ្ឌិតសភាកម្ពុជា