|

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើគម្រោងសំខាន់ចំនួន៣ រវាងកម្ពុជា-ចិន


នាល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា រួមមាន៖

១-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ
២-អនុស្សារណៈយោគយល់គ្នា ស្ដីពីកិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន
៣-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ការអនុស្សារណៈយោគយល់គ្នាលើគម្រោងទាំង៣នេះ គឺជាសញ្ញាជាវិជ្ជមានមួយដែលនឹងជំរុញវឌ្ឍនភាពរបស់កម្ពុជាមួយកម្រិត ក៏ដូចជាផ្នែកមួយនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង បន្ថែមលើកិច្ចសហប្រតិបត្តិការល្អដែលកម្ពុជា-ចិនបានកសាងកន្លងមក។