ក្រសួងមហាផ្ទៃសម្រេចផ្អាក ការស្រាវជ្រាវ ស៉ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវការស្រាវជ្រាវ ស៉ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួងនឹងប្រគល់ភារកិច្ចនេះ ឱ្យអគ្គធិការដ្ឋានបើកការស៉ើបអង្កេត តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាល ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ដោយឡែក អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការតាមផ្លូវច្បាប់ និងចេញបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើ នៅបន្តសកម្មភាពផ្ទុយពីសេចក្ដីសម្រេចនេះ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភព: AKP